នាព្រឹកថ្ងៃសុក្រ ទី២១ ខែមិថុនា ឆ្នាំ២០២៤ នៅសាលប្រជុំពិសេស៣ វិមានព្រឹទ្ធសភា ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និងផ្តល់អនុសាសន៍ដល់មន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា (អ.ពស) ដែលជាអ្នកគ្រប់គ្រងកម្រិតមធ្យមចំនួន ២០រូប ត្រូវទៅចូលរួមវគ្គបណ្តុះបណ្តាលស្តីពី គោលនយោបាយសាធារណៈ និងអភិបាលកិច្ចសម្រាប់មន្ត្រីរាជការកម្ពុជា នៅប្រទេសឥណ្ឌា។ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើង ក្រោមកម្មវិធីកិច្ចសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ច នៃក្រសួងការបរទេស នៃសាធារណរដ្ឋឥណ្ឌា មានរយៈពេល២សប្តាហ៍ ចាប់ផ្តើមនៅថ្ងៃទី២៤ ខែមិថុនា ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤។
ប្រភព៖ នាយកដ្ឋានព័ត៌មាន